សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, November 26, 2020

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាលើកទី ២ អាណត្តិទី ៣ ឆ្នាំ ២០២០

ចំនួនអ្នកទស្សនា: Views

 មន្ទីរព័ត៌មានខេត្តព្រៃវែង សូមគោរពរាយការណ៍ជូនឯកឧត្តម លោកជំទាវ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាលើកទី ២ អាណត្តិទី ៣ ឆ្នាំ ២០២០




ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះក្រុមប្រឹក្សាខេត្ត បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី ៣ ឆ្នាំ២០២០ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងទទួលយកសំណូមពរចាំបាច់របស់ ប្រជាពលរដ្ឋដែលនឹងលើកឡើងក្នុងវេទិការដើម្បីដោះស្រាយជូនគាត់។ ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម ស្រេង ជា  សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងប្រជាពលរដ្ឋនិងមន្ទីរអង្គភាពនានាជំវិញខេត្ត ដែលធ្វើនៅសាលាស្រុកកញ្ចៀច ខេត្តព្រៃវែង។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានមានប្រសាសន៍ថា វេទិការពិគ្រោះយោបល់អាណត្តិទី ៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលខេត្តសំរេចបាន និងគម្រោងជាអទិភាពនានានៅឆ្នាំខាងមុខ។ ជាពិសេសនោះផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ ព្រមទាំងលើកឡើងក្តីព្រួយបារម្មណ៍រួមទាំងបញ្ហាប្រឈមរបស់ខ្លួន ពិសេសក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីឲ្យវាគ្មិនបកស្រាយនិងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ការៀបចំវេទិការនេះក្នុងគោលបំណងបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាពិបតេយ្យតាមរយៈ ការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២០


-ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានានៃផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២១

-ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា-ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។


នៅក្នុងវេទិកានេះមានបញ្ហានិងសំនូមពរចំនួន ដែលប្រជាពលរដ្ឋ  និងក្រុមប្រឹក្សាឃុំ បានលើកឡើងនូវសំណូមពរក្នុងនោះសូមឲ្យអាជ្ញាធរពន្លឿនក្នុងការ ការជួសជុលផ្លូវដែលរងការខូចខាត ការស្ថាបនាផ្លូវនៅតាមតំបន់ដែលកំពុងមានការខ្វះខាត បញ្ហាប្រព័ន្ធចែកចាយទឹក បញ្ហាអគ្គីសនី  និងបញ្ហាដី ជាដើម ព្រមទាំង ការបម្រើសេវាសាធារណៈ រួមទាំងបញ្ហាប្រឈមផ្សេងៗជាច្រើនទៀត ។ 


មានប្រសាសន៍នៅក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត និងជម្រុញដល់មន្ទីរពាក់ព័ន្ធ ធ្វើការងារនេះជូនបងប្អូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេះសល់បន្ទាប់ពីការបកស្រាយរបស់អង្គភាពជំនាញពាក់ព័ន្ធថ្នាក់ដឹកនាំខេត្តនិងយកទៅពិភាក្សា និងជំរុញឲ្យមានដំណោះស្រាយជាបន្តបន្ទាប់៕




k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640