សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, November 23, 2020

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ចុះចែកអំណោយជូនពលរដ្ឋក្រីចំនួន១០០ គ្រួសារនៅស្រុកស្វាយអន្ទរ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ចុះចែកអំណោយជូនពលរដ្ឋក្រីចំនួន១០០ គ្រួសារនៅស្រុកស្វាយអន្ទរ 

ព្រៃវែង : ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត  បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ នៅក្នុងស្រុកស្វាយអន្ទរ នៅបរិវេណវត្តស្វាយអន្ទរដោយមានការចូលរួមពីលោក ឌុច គន្ធា អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្ត្រីរាជការជុំវិញស្រុក ។

ជាកិច្ចចាប់ផ្ដើម លោក ប៊ិច សុង អភិបាលស្រុកស្វាយអន្ទរ បានឡើងមានមតិស្វាគមន៍ គណៈអធិបតី  ដែលលះបង់ពេលវេលាដ៏មានតំលៃ អញ្ជើញ ចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ដ៏ប្រពៃ និងមានអត្ថន័យ នាឱកាសនេះ ។


មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ នៅទូទាំងប្រទេសដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយឡើយ ជាពិសេសនោះគឺការដោះស្រាយឲ្យបានទាន់ពេលវេលានិងឆាប់រហ័ស មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងការលំបាកខ្វះខាត និងស្លាប់ដោយអត់ស្បៀងអាហារ ដោយគ្មានអាជ្ញាធរមូលដ្ឋានដឹងឭនោះឡើយ ។


ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គីភ័យ  និងមិនត្រូវធ្វេសប្រហេសចំពោះជំងឺឆ្លងកូវីដ-១៩ នោះទេ ត្រូវមានទំលាប់ធ្វើអនាម័យល្អទប់ស្កាត់ការចម្លងក្នុងសហគមន៍ និងបន្តយកចិត្តទុកដាក់ខ្ពស់ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជាប្រចាំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ  និងត្រូវបង្កបង្កើនផល ដាំដំណាំ បន្លែ ចិញ្ចឹមសត្វផ្សេងៗបន្ថែម ដើម្បីចូលរួមលើកស្ទួយជីវភាពគ្រួសារ សង្គម និងប្រទេសជាតិក្នុងបរិបទជម្ងឺកូវីដ១៩ ។


អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១០០គ្រួសារ  រួមមានអង្ករ២៥គ.ក មី១កេស និងថវិកា ៣០.០០០រៀល ។






k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640