សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, November 11, 2020

គូស្រករថ្មីថ្មោងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រកាសពន្យារពេលរៀបការ ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views

 


ជាក់ស្តែងគួស្រករគម្រូថ្មីថ្មោងមួយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានសរសេររៀបរាប់ក្នុងគណនី Facebook ផ្ទាល់ខ្លួន ដែលមានខ្លឹមសារថា «ក្នុងនាមយើងខ្ញុំជាម្ចាស់កម្មវិធីសូមអធ្យាស្រ័យដល់ភ្ញៀវកិត្តិយសទាំងអស់ ឱ្យបានជ្រាបថា កម្មវិធីមង្គលការយើងខ្ញុំ នឹងត្រូវពន្យារពេលវិញ ដោយសារមានការរីករាលដាលម្តងទៀតនៃជំងឺកូវីដ១៩ ហើយក៏ដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងនេះផងដែរ»។

ទាំងនេះគឺជាការគិតគូរខ្ពស់ រវាងម្ចាស់ដើមការដែលត្រូវរៀបចំពិធីអាពាហ៍ពិពាហ៍ក្នុងបរិបទកូវីដ កុំឱ្យមានការឆ្លងរីករាលដាលដល់ភ្ញៀវ និងទៅដល់សហគមន៍ ព្រោះថាសុភមង្គលគ្រួសារ មិនអាចកើតចេញពីបរិយាកាសអាក្រក់មួយនេះឡើយ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា មានចំនួនសរុប ១៤៨១ វត្ថុសំណាក (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

 


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640