សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, October 10, 2020

ខេត្តកោះកុងបន្តពង្រឹងការត្រួតពិនិត្យសុខភាពតាមច្រកព្រំដែន និង ការធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

 


កោះកុង៖  លោកវជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មានប្រសាសន៍ថា អាជ្ញាធរខេត្តនៅតែបន្តពង្រឹង ការត្រួតពិនិត្យសុខភាពតាមច្រកព្រំដែន ហើយចំពោះពលករដែលត្រឡប់មកពីថៃ គឺយើងតម្រូវឱ្យស្នាក់នៅមណ្ឌល ចត្តាឡីស័កកម្រិត២នៃសាលាខេត្តចាស់សិន ។ បន្ទាប់ពីទទួលលទ្ឋផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ទើបមានការអនុញ្ញាត ឱ្យទៅធ្វើចត្តាឡីស័កឬធ្វើការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីការពារការចម្លងជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍។

លោកបន្តថា មន្ត្រីជំនាញបានបន្តផ្សព្វផ្សាយលើបញ្ហាកូវីដ-១៩យ៉ាងសកម្ម  ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានណែនាំ ប្រជាពលរដ្ឋត្រូវបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសពលករដែលឆ្លងពីប្រទេសថៃ គឺយើងត្រួតពិនិត្យសុខភាពបងប្អូនយ៉ាងហ្មត់ចត់ ប្រសិនជាបងប្អូនមិនមានអ្វីនោះទេ ទើបយើងអនុញ្ញាតឱ្យត្រឡប់ទៅ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះ ។

លោកសុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុងបានឱ្យដឹងដែរថា បច្ចុប្បន្ននេះក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកម្ដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគលើរថយន្តដឹកទំនិញ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាបការរីករាលដាលជំងឺកូវីដ-១៩ក្នុងតំបន់។

មន្រ្តីមន្ទីរសុខាភិបាលបានអះអាងថា បច្នុប្បន្ននេះ ប្រជាពលរដ្ឋ នៅទូទាំងខេត្តកោះកុង មានការយល់ដឹងច្រើន ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត ក្រោយពីមានការណែនាំជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន៕ប្រពភ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ



k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640