សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, October 06, 2020

ពិធី​បំពាក់​រថយន្ត​ ៧៥​គ្រឿង ដល់​បណ្តា​អង្គភាព​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​

ចំនួនអ្នកទស្សនា: Views


      នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ​៤​រោច ​ខែ​អស្សុជ ឆ្នាំ​ជូត ​ទោស័​ក ​ព.ស ​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ​ខែតុ​លា​​ ឆ្នាំ​២០២០ ​នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ មាន​រៀបចំ​ពិធី​ប្រគល់​រថយន្ត​ចំនួន ៧៥គ្រឿង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ដល់​អង្គភាព​ចំណុះ ​ចំនួន ៣២​អង្គភា​ព សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ងារ​ហ្វឹក​ហ្វឺន​ និង​ប្រតិបត្តិការ​របស់​ខ្លួន។​ 

      រថយន្ត​ទាំង​អស់​ខាង​លើនេះ​ គឺ​ជា​ជំនួយ​ឥត​សំណង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ក្រប​ខ័ណ្ឌ​ នៃ​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​ការពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ចិន​ ជូន​ដល់​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​ការ​ពារ​ជាតិក​ម្ពុជា​។​

      គួររំលឹក​ផ​ងដែរ​ថា៖​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​-ពហុ​ភាគី​ ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ​និង​សកល​លោក​ កម្ពុជា​តែង​តែទ​ទួល​បាន​នូវ​ជំនួយ​ឧបត្ថម្ភ​ជា​ច្រើន ​ទាំង​ស្មារតី ​សម្ភារៈ និង​ថវិកាពី​បណ្តា​ប្រទេសជា​ដៃ​គូ ​ហើយ​ក្នុង​នោះ​​ក៏​មាន​សាធារណរដ្ឋ​ប្រជាមា​និត​ចិន​ផង​ដែរ​ ដែល​ជា​​ប្រទេស​​ផ្តល់​​ជំនួយ​​ដ៏​​​ធំ​​មួយ​ ​សម្រា​ប់​កម្ពុជា​​។​

      ជាក់​ស្តែង ​ជំនួយ​កិច្ច​សហប្រតិបត្តិការ​យោធា​ចិន​ ជូន​ដល់​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​នា​ពេល​នេះ ​គឺ​ពិត​ជា​បាន​បង្ហាញ​នូវ​ចំណង​មិត្តភាព ​ទំនាក់​ទំនង​ល្អ​ និង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​ គ្រប់​ជ្រុងជ្រោយ​ រវាង​ប្រទេសទាំ​ង​ពី​រ ​កម្ពុជា-​ចិន ៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640