សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, October 26, 2020

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១

ចំនួនអ្នកទស្សនា: Views




នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។ 



ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។


សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពាននេះ ។ 

ហើយនៅថ្ងៃនេះផងដែរ តបតាមការស្នើសុំពីអភិបាលរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ ម៉ែត្រ អោយប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នចាប់ពេលនេះតទៅ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សុំអោយក្រុមហ៊ុនទូរស័ព្ទទាំងអស់ទៅភ្ជាប់សេវាទូរស័ព្ទនៅផ្លូវក្រោមដីនោះ ដើម្បីកុំអោយដាច់សេវាពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះ។ 


សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលនាថ្ងៃនេះថា ជា «សមិទ្ធផលថ្មីលើដីសន្តិភាព» ។ សម្តេចតេជោបានបង្ហាញនូវក្តីមោទនភាពចំពោះភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលក្រោយពីងើបពីសង្គ្រាមមក គឺជាទីក្រុងដែលមិនមានមនុស្សរស់នៅច្រើននោះទេ តែពេលនេះ មានមនុស្សរស់នៅរាប់លាននាក់ និងមានអគារខ្ពស់ៗរាប់រយអគារ។ សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន ទីក្រុងភ្នំពេញបានពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដែលមុននេះ ផ្ទៃដី ទីក្រុងភ្នំពេញគឺ មានចំនួន ៣០០គីឡូម៉ែត្រការរ៉េ ឥឡូវនេះផ្ទៃដីទីក្រុងភ្នំពេញបានកើនដល់ ជិត ៧០០ម៉ែត្រគីឡូម៉ែត្រការ៉ែ។ 


នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា  ឆ្នាំនេះ ទោះបីជាមិនមានពិធីបុណ្យអុំទូកក៏ដោយ តែយើងនៅតែគោរពប្រពៃណីទំនៀមទម្លាប់ ដូចជាអកអំបុក សំពះព្រះខែ ជាដើម គឺយើងអាចធ្វើនៅតាមវត្តអារាម ឬតាមផ្ទះជាដើម ហើយប្រជាពលរដ្ឋអាចឈប់សម្រាកបានធម្មតា។ 


ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកអោយក្រសួងពាក់ព័ន្ធទាំងអស់ក្នុងបញ្ហាគ្រោះទឹកជំនន់ ត្រូវចុះទៅវាយតម្លៃភ្លាមៗ និងត្រូវស្តាអ្វីដែលខូចខាតនោះភ្លាមៗ ដូចជាផ្លូវលំ ផ្លូវជាតិ និងការបង្កបង្កើនផលរបស់ប្រជាកសិករជាដើមដើម្បីអោយប្រជាពលរដ្ឋទទួលបានផលលឿន ក្រោយពីទឹកជំនន់នេះ និងការស្តារប្រទេសជាតិឡើងវិញនូវអ្វីដែលបានខូចខាតដោយទឹកជំនន់។ 


បន្ទាប់ពីអញ្ជើញចែកនូវអំណោយដល់កម្មកសាងសង់ស្ពាននេះរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុចប៊ូតុង ដើម្បីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ ចាប់ពីពេលនេះតទៅ៕























































k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640