សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, October 22, 2020

ព័ត៌មានលម្អិត៖ ចិនបាញ់រះ១០គ្រាប់ នៅខេត្ដព្រះសីហនុ របួស២នាក់, ជនដៃដល់៤នាក់ ត្រូវនគរបាលចាប់ខ្លួន ជាមួយអាវុធខ្លីមួយដើម

ចំនួនអ្នកទស្សនា: Views

 

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៖០០នាទីរំលងអធ្រាត្រ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍ តាមរយៈប្រព័ន្ធ Hot Line របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនជាតិចិន៤នាក់ ជិះរថយន្ត១គ្រឿង ម៉ាក HUMMER ពណ៌ស បានដកអាវុធខ្លី១ដើម បាញ់រះជាច្រើនគ្រាប់ចូលទៅក្នុងហាងចាក់សាក់ ជនជាតិចិនមួយកន្លែង នៅចំណុចមហោស្រពចាស់ ស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ បណ្តាលឲ្យរបួសបុរសជនជាតិចិន២នាក់ (ម្នាក់របួសដៃ និងម្នាក់ទៀតរបួសជើង) បន្ទាប់ពីធ្វើសកម្មភាពបាញ់រះរួចមក ជនសង្ស័យបានជិះរថយន្តគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលទាំង៤ ធ្វើការស្ទាក់ និងដេញប្រផាត់ប្រភីង រហូតដល់ចំណុចឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ជនសង្ស័យទាំង៤នាក់ បានចុះពីរថយន្តរត់ថ្មើរជើងកាត់តាមបណ្តោយឆ្នេរឯករាជ្យ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន ទី១៖ឈ្មោះ HUANG XIAO HU អាយុ២៣ឆ្នាំ, ទី២៖ឈ្មោះ QIAN SHI CAI អាយុ២៥ឆ្នាំ, ទី៣៖ឈ្មោះ CHENG YOU WEN អាយុ២៧ឆ្នាំ មុខរបរប្តូរប្រាក់ និងទី៤៖ឈ្មោះ YIN YA GIANG អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហាវឆឹង។ ដោយឡែក ជនរងគ្រោះ២នាក់ ឈ្មោះ CHANG JINLONG និងឈ្មោះ CHA YON BING អាយុ២៥ឆ្នាំ។

វត្ថុតាងចាប់យកបាន រួមមាន អាវុធខ្លី១ដើម ម៉ាក CZ-75 (លេខរលុប), បង់១ និងគ្រាប់កាំភ្លើងចំនួន២០គ្រាប់, រថយន្ត១គ្រឿង ម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-7260 ខណៈវត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ សំបកកាទុស ចំនួន១០គ្រាប់។

ក្រោយសួរនាំ ករណីនេះកើតឡើងដោយសារជនសង្ស័យឈ្មោះ HUANG XIAO HU បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដែលជាប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ CHANG JINLONG ដោយប្រពន្ធរបស់ជនសង្ស័យខឹងខ្លាំងពេក ក៏បានអារដៃខ្លួនឯងបណ្តាលឲ្យរងរបួស បន្ទាប់ពីដឹងរឿននេះជនរងគ្រោះឈ្មោះ CHANG JINLONG បានទៅមើលប្អូនស្រីរបស់ខ្លួន ដែលកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យថៃខាង ពេលនៅក្នុងមន្ទីរពេទ្យ ជនសង្ស័យឈ្មោះ HUANG XIAO HU មិនបានទៅមើលប្រពន្ធទេ ដោយទុកឲ្យបក្ខពួក២នាក់ នៅមើលជំនួស។

ពេលនោះជនរងគ្រោះបានសួរនាំ ហេតុអ្វីមិនឃើញជនសង្ស័យឈ្មោះ HUANG XIAO HU មកមើលប្រពន្ធដែលកំពុងសម្រាកនៅមន្ទីរពេទ្យ បន្ទាប់មកក៏មានមិត្តភ័ក្ររបស់ជនរងគ្រោះបានដេញវាយ និងប្រើកាំបិតដេញកាប់ ទៅលើបក្ខពួករបស់ជនសង្ស័យ២នាក់នោះ តែពួកគេទាំង២នាក់ បានរត់គេចខ្លួនទាន់ ហើយក៏បើករថយន្ត១គ្រឿង ម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-7260 ចេញទៅរកជនសង្ស័យឈ្មោះ HUANG XIAO HU និងជនសង្ស័យឈ្មោះ YIN YA GIANG ដោយបានប្រាប់ពីរឿងត្រូវបានមិត្តភក្តិរបស់ជនរងគ្រោះ ដេញវាយ និងកាប់។

ក្រោយមកជនសង្ស័យទាំង៤នាក់ ក៏បានបើករថយន្តទៅហាងចាក់សាក់របស់ជនរងគ្រោះ នៅមហោស្រាពចាស់ ពេលទៅដល់ជនសង្ស័យទាំង៤នាក់ បានចុះពីរថយន្ត និងគោះទ្វារហាងរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះមិនព្រមបើកទ្វារ ជនសង្ស័យឈ្មោះ HUANG XIAO HU ក៏បានដកកាំភ្លើងខ្លី១ដើម ម៉ាក CZ-75 បាញ់រះចូលទៅក្នុងហាងរបស់ជនរងគ្រោះចំនួន១០គ្រាប់ បណ្តាលឲ្យជនរងគ្រោះទាំង២នាក់តែម្ដង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ចំពោះអាវុធខ្លី១ដើម ម៉ាក CZ-75 (លេខរលុប) ដែលជនសង្ស័យយកធ្វើសកម្មភាព គឺបានទិញពីបុរសជនជាតិខ្មែរម្នាក់ មិនស្គាល់អត្តសញ្ញាណ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640