សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, September 23, 2020

៦ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន នៅខេត្តកំពត ១៣៣ករណី ឃាត់ខ្លួនជនសង្ស័យ២១២នាក់

ចំនួនអ្នកទស្សនា: Views



(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត និងលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២០ នៅសាលាខេត្តកំពត នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ១៤០នាក់។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅឆមាសទី១ ឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៣៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២១២នាក់ ស្រី១៣នាក់ ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៦០២កញ្ចប់ ទម្ងន់៦៤៤,១៧ក្រាម, ប្រភេទម៉ាទឹកកក ៨កញ្ចប់ធំ និង៥៥កញ្ចប់តូច ទម្ងន់៤៣,៤៥ក្រាម រួមនឹងប្រភេទគ្រឿងញៀនផ្សេងៗ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា ផ្អែកតាមសភាពការណ៍គ្រឿងញៀនខុសច្បាប់ ទាំងនៅក្នុងក្របខណ្ឌអន្តរជាតិ និងនៅក្នុងតំបន់នៅតែបង្ហាញឲ្យឃើញថា តម្រូវការគ្រឿងញៀនសំយោគមានកំណើនខ្ពស់។ ជាមួយគ្នានេះសកម្មភាពផលិតគ្រឿងញៀន នៅក្នុងតំបន់ភាគច្រើន ប្រព្រឹត្តដោយឧក្រិដ្ឋជនប្រដាប់អាវុធ និងទទួលមូលនិធិ ពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ ហើយបាននិងកំពុងពង្រីកខ្លួនកាន់តែធំជាងមុន បង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុខុមាលភាព និងការអភិវឌ្ឍន៍សង្គម។

លោកបន្តថា ដើម្បីកាត់បន្ថយ និងឈានទៅលប់បំបាត់បទល្មើសជូញដូរ និងប្រើប្រាស់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរ សមត្ថកិច្ចជំនាញ និងពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តវិធានការចំនួន៧ចំណុច រួមមាន៖ ១៖ ការអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន, ២៖ ការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត ការធ្វើសមាហរណកម្ម និងចាកចេញពីគ្រឿងញៀន, ៣៖ ការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់, ៤៖ ការត្រួតពិនិត្យសារធាតុគីមីផ្សំ, ៥៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន, ៦៖ កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសក្នុងតំបន់និងដៃគូអភិវឌ្ឈនានា និង ៧៖ ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ជាវ តាយ បានវាយតម្លៃសភាពការណ៍ នៃការចរាចរគ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌជាតិ និងក្របខណ្ឌក្នុងតំបន់ នៅតែបង្ហាញឃើញថា បានពង្រីកខ្លួនកាន់តែធំជាងមុន ដែលជាកត្តាមួយជះឥទ្ធិពលមកលើកម្ពុជា ធ្វើឱ្យរងនូវឥទ្ធិពលដ៏អាក្រក់ និងបានគំរាមកំហែង តាមរយៈការចរាចរណ៍ឆ្លងកាត់ និងហូរចូលគ្រឿងញៀនទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ហារប្រៃសណីយ៍។ លោកអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរ មន្ទីរអង្គភាពជំនាញ និងកងកម្លាំងទាំងអស់ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងជាសាធារណៈ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ជំរុញនិងលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្មផុលផុសគ្រប់ផ្នែកគ្រប់វិស័យ ទាំងរដ្ឋ និងឯកជន៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640