សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, September 01, 2020

ខេត្តពោធិ៍សាត់ បន្តដោះស្រាយក្តីជូនប្រជាេពលរដ្ឋបាន៤៥ករណី ក្នុងរយៈពេលជាង ៦ម៉ោង

ចំនួនអ្នកទស្សនា: Views


(ពោធិ៍សាត់)៖ ទៅតាមទម្លាប់នៅរៀងរាល់២ថ្ងៃក្នុងមួយសប្តាហ៍ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន តែងតែទទួលជួបសំណេះសំណាល និងដោះស្រាយនូវរាល់ បញ្ហាប្រឈមជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋមកពីបណ្តាស្រុកក្រុងមួយចំនួនទូទាំងខេត្តពោធិ៍សាត់។

ដោយខនខានក្នុងឱកាសដែលរាជរដ្ឋាភិបាលអនុញ្ញតឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំនោះ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានហៅប្រជាពលរដ្ឋ ដែលមានពាក្យបណ្តឹង ក៏ដូចជាបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យចូលមកសាលាខេត្ត ដើម្បីឱ្យលោក ម៉ៅ ធនិន ចូលរួមសម្របសម្រួល ដោះស្រាយជាលក្ខណៈគ្រួសារទៅតាម លទ្ធភាពជាក់ស្តែង។
កិច្ចសម្របសម្រួល និងដោះស្រាយទំនាស់ខាងលើធ្វើឡើងនៅវេទិកាកាត់ក្តីក្នុងសាលាខេត្ត ដោយបានការចូលរួមពីលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌល ពោធិ៍សាត់, សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានថ្លែងថា បច្ចុប្បន្នលោកកំពុងបំពេញតួនាទីពីរគឺទី១៖ តួនាទីរដ្ឋបាល គឺលោកមានភារកិច្ចបម្រើប្រជាពលរដ្ឋការពារសន្តិសុខ សុវត្ថិភាព និងធានាឱ្យ ប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ និងទី២៖ គឺលោកជាសាច់ញាតិជាបងប្អូន កូនក្មួយ ក្នុងសមាជិកប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ដែលត្រូវ ជួយចែករំលែកសេចក្តីសុខ និងទុក្ខលំបាកជាមួយគ្នាគ្រប់ពេលវេលា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា លោកមិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ មានភាពអយុត្តិធម៌ ឬប្រព្រឹត្តភាពសាហាវឃោរឃៅនៅក្នុងខេត្តរបស់លោកនោះឡើយ។ ព័ត៌មានដែលផ្តល់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈទូរស័ព្ទផ្ទាល់របស់លោក គឺត្រូវបានដោះស្រាយ និងចាត់វិធានការបានទាន់ពេលវេលា។ លោកថា អ្នកយកដីគេ ត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ។
សូមបញ្ជាក់ថា៖ ឆ្លងកាត់ការសម្របសម្រួលដោះស្រាយ រយៈពេលជាង៦ម៉ោងមកនេះ ពោលគឺចាប់ពីម៉ោង ៨៖២៥នាទីព្រឹក រហូតដល់ម៉ោង១៖៤៥នាទី, លោក ម៉ៅ ធនិន បានធ្វើការដោះស្រាយបញ្ហាផ្សេងៗ បានចំនួន៤៥ករណី ក្នុងនោះករណីខ្លះក៏ត្រូវបានលើកពេលទៅដោះស្រាយនាពេលក្រោយ។ ហើយការដោះស្រាយក្រៅប្រព័ន្ធ តុលាការ របស់លោកអភិបាលខេត្តពោធិ៍សាត់ គឺផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង និងតែងតែបានផ្តល់លទ្ធផលឱ្យគ្រប់ភាគីគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់។ នីតិវិធីក្រៅប្រព័ន្ធតុលាការនេះ ក៏ឃើញមានតែខេត្តពោធិ៍សាត់ គឺថ្នាក់ដឹកនាំមានយុទ្ធសាស្ត្រដោះស្រាយ កាត់បន្ថយបាននូវបញ្ហាជម្លោះផ្សេងៗជាដើម៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640