សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, June 03, 2020

អតីតប្រធានាធិបតី Bush៖ «អាមេរិកគួរចំណាយពេលស្វែងយល់ឡើងវិញ អំពីភាពបរាជ័យដ៏អាក្រក់របស់ខ្លួន ទៅលើបញ្ហារើសអើងពូជសាសន៍»

ចំនួនអ្នកទស្សនា: Views

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ចច ដាប៊លយូ ប៊ូស George W Bush នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានស្នើឲ្យសហរដ្ឋអាមេរិកចំណាយពេលស្វែងយល់ឡើងវិញ​អំពីភាពបរាជ័យដ៏អាក្រក់របស់ខ្លួន ជុំវិញភាពអយុត្តិធម៌ទាក់ទងនឹងពូជសាសន៍​នៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលបានបាត់បង់ជីវិត ដោយសារថប់ខ្យល់នៅក្រោមជង្គង់​របស់ប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង មីននាផូលីស (Minneapolis) កាលពីចុងខែឧសភា លោក George W Bush បាននិយាយដូច្នេះថា «វានៅតែជាភាពបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលពលរដ្ឋអាមេរិកស្បែកខ្មៅជាច្រើននាក់ នៅតែទទួលរងការគាបសង្កត់ធ្វើបាប និងគំរាមកំហែងនៅក្នុងប្រទេសរបស់ពួកគេ មកទល់សព្វថ្ងៃនេះ»
លោក Bush បានសង្កត់ធ្ងន់ថា «សោកនាដកម្មបែបនេះ ដែលធ្លាប់កើតមានច្រើនលើកមកហើយនោះ បានបង្កជាសំណួរដែលគួរតែសួរជាយូរណាស់ មកហើយថា តើយើងអាចបញ្ចប់ការរើសអើងពូជសាសន៍-ពណ៌សម្បុរជាលក្ខណៈប្រព័ន្ធបែបនេះ នៅក្នុងសង្គមយើងដោយរបៀបណា? វាដល់ពេលហើយដែលសហរដ្ឋអាមេរិក ត្រូវចំណាយពេលស្វែងយល់ ក៏ដូចជាពិនិត្យមើលឡើងវិញចំពោះភាពបរាជ័យ​ដ៏អាក្រក់របស់ខ្លួនជុំវិញបញ្ហានេះ»
គួរជម្រាបថា ការសម្លាប់លោក Floyd បានបណ្តាលឲ្យមានការធ្វើបាតុកម្ម និងភាពវឹកវរនៅទូទាំងសហរដ្ឋអាមេរិក។ ខណៈបាតុកម្មជាច្រើន បានប្រព្រឹត្តទៅដោយសន្តិវិធីត្រឹមត្រូវក៏ដោយ មួយចំនួនត្រូវបានធ្វើឡើងក្នុងទម្រង់ជាកុបកម្មហិង្សា ដោយមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាដើម៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640