សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, August 13, 2024

ឯកឧត្តមអភិបាលខេត្តកណ្ដាល បញ្ជាឲ្យដោះស្រាយបញ្ហាលិចទឹកនៅក្រុងតាខ្មៅ ឲ្យបានឆាប់

ចំនួនអ្នកទស្សនា: Views
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យអភិបាលក្រុងតាខ្មៅដែលមានឯកឧត្តម ឃឹម សំភារ ជាអភិបាលក្រុង, ឯកឧត្តម ប្រាក់ ឡាក់ ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងឯកឧត្តម ម៉ឹង យូឡេង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សិក្សាផ្តល់ទិន្នន័យរបាយទឹកភ្លៀងទំហំផ្ទៃរងទឹកភ្លៀង ដែលនៅមានក្នុងខេត្ត រួមជាមួយ ថេរៈវេលា លំហូរទឹកភ្លៀង ដើម្បីយកមករួមគ្នាពិភាក្សារកដំណោះស្រាយមានប្រសិទ្ធភាព មិនឱ្យមានការជនលិចក្នុងក្រុងតាខ្មៅនាឆ្នាំក្រោយៗទៀត។

ឯកឧត្តមអភិបាលខេត្ត មិនភ្លេចដែរពីបញ្ហាលិចទឹកនៅតាមសាលារៀនដែលជាបញ្ហានាំឲ្យសាលាខ្លះបង្ខំចិត្តផ្អាកការសិក្សារបស់សិស្ស ដោយសារជន់លិចពេលភ្លៀងម្ដងៗ ដូច្នេះអភិបាលខេត្ត បញ្ជាឲ្យ ចេង សំ អ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តការដោះស្រាយជាបន្ទាន់ផងដែរ។

នៅគ្រាដែលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសាលាឯកជនមួយនៅក្រុងតាខ្មៅនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារតែរដូវនេះជារដូវវស្សា ជារៀងរាល់ឆ្នាំតែងតែបណ្ដាលឱ្យមានការជន់លិចនៅតាមលំនៅស្ថានប្រជាពលរដ្ឋទូទៅ ជាពិសេសវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលសម្រាប់ត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ។ ដូច្នេះដើម្បីបញ្ជៀសបញ្ហាជនលិចដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍សិស្សក្នុងការសិក្សា ក៏ដូចជាក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពន្លឿនការតបណ្តាញលូរំដោះទឹក ពីក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក៏ដូចជាក្នុងភូមិសាស្ត្រសំខាន់ៗនានា ក្នុងក្រុងតាខ្មៅ។

ឯកឧត្តម គួច ចំរើន បានបន្ថែមថា ជាការត្រៀមទុក្ខក្នុងករណីចាំបាច់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមម៉ាស៊ីនបូមទឹក ដើម្បីបូមរំដោះទឹកចេញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាអាចបញ្ជៀសបាននូវការជនលិចក្នុងក្រុងតាខ្មៅ និងមណ្ឌលប្រឡងផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ មានការអត់ធ្មត់និងយោគយល់ចំពោះបញ្ហាជនលិច ដោយសារតែការអភិវឌ្ឍ កំណើនមនុស្ស និងសំណង់អគារ បានធ្វើឱ្យប្រព័ន្ធលូរំដោះទឹកដែលមានពីមុន មិនអាចឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នបាន ដែលបញ្ហានេះអាជ្ញាធរខេត្ត ក្រុងតាខ្មៅ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងសិក្សាដោះស្រាយហើយ ដើម្បីរកដំណោះស្រាយមានប្រសិទ្ធភាព មិនឱ្យមានការជនលិចក្នុងក្រុងតាខ្មៅ នាពេលឆ្នាំខាងមុខនេះ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640