សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, July 08, 2024

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវមូលធនមនុស្ស ប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា

ចំនួនអ្នកទស្សនា: Views

 លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវមូលធនមនុស្ស ប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវមូលធនមនុស្សប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា។

ការលើកឡើងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ ចំនួន ៦៣០ អង្គ/នាក់ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា, អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ ។

ជាមួយការអបអរសាទរ ចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមកម្មវិធីអប់រំនោះដោយជោគជ័យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការបើកវគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំដោយព្រះសិរីកោសល សុំ សុខា បានចូលរួមចំណែកដល់ការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការជម្រះនូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងផ្តល់នូវក្តីមេត្តាធម៌ ដែលជាផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ក៏ដូចជា គណៈសង្ឃនាយក រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសព្រះសិរីកោសល សុំ សុខា ព្រមទាំងព្រះគ្រូធម្មាចារ្យគ្រប់រូប និងពុទ្ធបរិស័ទទាំងអស់ ដែលបានសហការ ខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ហើយបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនតែប៉ុណ្ណោះ បានជួយចែករំលែក និងបង្ហាត់បង្រៀននូវរាល់ចំណេះដឹងបន្ថែម ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា វប្បធម៌ និង ប្រពៃណីទំនៀមទម្លាប់របស់ជាតិយើង តាមរយៈការបើកវគ្គបំបួស អប់រំសីលធម៌ គុណធម៌ព្រះពុទ្ធសាសនាដល់កុលបត្រ កុលធីតាខ្មែរ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទនៈ ។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានស្នើរដល់គណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រ កុលធីតាខ្មែរ ឱ្យបានជាប់ជាប្រចាំ ហើយបន្តពង្រីកវិសាលភាពនៃកម្មវិធីនេះ ឱ្យបានច្រើនបន្ថែមទៀត ។

ក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមានទេយ្យវត្ថុ និងបច្ចេយមួយចំនួន ទៅប្រគេនថ្វាយសម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ តាជី យាយជី សីលវ័ន សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជន អ.ម.ត យុវជនស.ស.យ.ក និងយុវជនសមាគមន៏ក្មេងវត្តផងដែរ ។

សូមជម្រាបជូនផងដែរថា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ បានប្រារព្ធឡើងវិញ បន្ទាប់ពីបានអាក់ខានរយៈពេល ៤ឆ្នាំ ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ក្នុងនោះមានសីលវតីចំនួន ៣៧៦ អង្គ/នាក់ ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640