សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, June 13, 2024

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង ៥៤០នាក់

ចំនួនអ្នកទស្សនា: Views

 ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង ៥៤០នាក់

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ រៀបចំឡើង​នៅ​សាល​សន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ បានមកចូលរួមក្នុងពិធីប្រគល់​សញ្ញាបត្រថ្នាក់​បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភីក្នុងឆ្នាំសិក្សាឆ្នាំ២០២១-២០២២ និងឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ចំនួន ៥៤០នាក់ នារី ២៧៣នាក់ ស្មើនឹង ៥០,៥៦ភាគរយ នៃសាកលវិទ្យាល័យលីមកុកវីងនាពេលនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលស្រុកកើតសង្គ្រាមមនុស្សមិនបានសិក្សារៀនសូត្រទេ ហើយបើបានរៀន ក៏មិនចង់រៀនដែរ ព្រោះមិនដឹងថានឹងមានជោគវាសនាយ៉ាងណា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និស្សិតដែលបញ្ចប់ការសិក្សា គឺជាសមិទ្ធផលរួមកើតចេញពីការប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធជាច្រើន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និស្សិតដែលបញ្ចប់ការសិក្សា គឹជាសមិទ្ធផលដ៏ធំសម្រាប់ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សសំខាន់ជាងអ្វីៗទាំងអស់ មនុស្សជាអ្នកបង្កើត និងដឹកនាំផែនការទាំងឡាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យារីកចម្រើនលូតលាស់យ៉ាងណាក៏ដោយ គឺនៅតែមនុស្សជាអ្នកបង្កើតឡើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា លេខ១ ជាលេខដែលសម្តេចចេះសរសេរដំបូងគេ ពេលចូលរៀន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យប្រទេសជាតិរីកចម្រើន គឺត្រូវការធនធានមនុស្សដែលរស់រវើក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គមជាតិមួយដែលគ្មានធនធានមនុស្សរស់រវើកទេនោះ នឹងដើរចេញគេហើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស ជួយកាត់គម្លាតនៃការអភិវឌ្ឍជាមួយប្រទេសដទៃ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ និងសមត្ថភាព ជាទុនសម្រាប់ការប្រកួតប្រជែង និងចាប់យកឱកាសការងារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឥឡូវនេះកូនខ្មែរយើងមានសមត្ថភាពខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ មិនពឹងពាក់បរទេសនោះទេ នេះជាមោទនភាពណាស់សម្រាប់ខ្មែរ យើងត្រូវលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិយើងរីកចម្រើនទៅមុខទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរយើងត្រូវមានភាពជាម្ចាស់ការខ្លួនឯង ធ្វើកិច្ចការខ្លួនឯងសម្រាប់ប្រទេសជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យ ឬមិនជោគជ័យ គឺអាស្រ័យលើសមត្ថភាព។ កូនអ្នកខ្សត់ខ្សោយ តែមានសមត្ថភាព នឹងជួយឱ្យមានការរីកចម្រើន។ តែកូនអ្នកមានជីវភាពធូរធា តែសមត្ថភាពខ្សោយ នឹងធ្វើឱ្យបាត់បង់ការប្រកួតប្រជែង។

* សម្តេចធិបតី ហ៊ុន ម៉ាណែទ បានថ្លែងកម្ពុជា អាចរីកចម្រើនទៅបាន ត្រូវមានការប្រកួតប្រជែង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានបើកឱកាសឱ្យវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ចូលរួមវិនិយោគលើវិស័យអប់រំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យឯកជន ចូលរួមជាមួយក្រសួងអប់រំ ដើម្បីពង្រឹងគុណភាពអប់រំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណភាពអប់រំល្អ គឺអាស្រ័យលើគ្រឹះស្ថានអប់រំ ដែលជារោងចក្រផលិតធនធានមនុស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា អត់ត្រូវការរស់ដោយការប្រណីរបស់គេនោះទេ គឺត្រូវការរស់ដោយខ្លួនឯង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលងើបចេញពីសង្គ្រាមយើងត្រូវពឹងគេដើម្បីរស់ និងដើម្បីពង្រឹងខ្លួនឯង តែមិនអាចរស់ពឹងគេរហូតនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា មានអ្នកចង់បើកសាលាបង្រៀនពីអវកាស តែត្រូវបានសម្តេចច្រានចោល ព្រោះមិនឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតធនធានមនុស្ស និងការបង្កើតទីផ្សារ ជាធាតុជួយគ្នាទៅវិញទៅមក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យធំ កើតចេញពីជោគជ័យតូចៗប្រមូលផ្តុំគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារធំ កើតចេញពីការងារតូច ដូច្នេះត្រូវប្រឹងប្រែងជាប់ជាប្រចាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មាននរណាជោគជ័យគ្រប់រឿងនោះទេ ប៉ុន្តែកុំបោះបង់ការប្រឹងប្រែង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចត្រូវការមនុស្សនៅក្បែរ ជាបុគ្គលមានការច្នៃប្រឌិត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំធ្វើជាមនុស្សទឹកកក ត្រូវធ្វើជាមនុស្សមានភាពរស់រវើក មានភាពជឿជាក់ និងក្លាហាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់នូវទស្សនៈ និងអនុសាសន៍ចំនួន៥ចំណុច ដល់និស្សិតទទួលជ័យលាភី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាលីមកុកវីងទាំងអស់ បន្តសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ ខ្លួនឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និង ត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនឌីជីថល នឹង យុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពី បរិវត្តកម្មឌីជីថល និង រួមចំណែកដល់ការកសាង ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និង នវានុវត្តន៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តសាស្ត្រាចារ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព និង បង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើក កម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តជាក់ស្តែង, ហើយចំណេះដឹងពីការស្រាវជ្រាវនេះ គួរត្រូវបានចែករំលែកឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និង ប្រជាជន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឱ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និង បន្តអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដើម្បីធានានូវគុណភាព នៃការបណ្តុះបណ្តាល, ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីក ចម្រើននៃសេដ្ឋកិច្ច និង សង្គម, ការប្រកួតប្រជែងនៃទីផ្សារការងារ, សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និង ឯកជន បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និង គ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការ សិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និង ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីផ្ទេរចំណេះដឹង, បទពិសោធជាក់ស្ដែង និងឧត្តមានុវត្ត សំដៅបង្កើនគុណភាពន ការអប់រំ, ការបណ្ដុះបណ្ដាល, និង ការសិក្សាស្រាវជ្រាវ​ឱ្យកាន់តែប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធ សហការ និងបន្តលើកស្ទួយវិស័យអប់រំ និង ការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង, ការផ្តល់សេវាបង្រៀនប្រកប ដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុក ដាក់លើធនធានយុវជនសម្រាប់ជាសសរទ្រូងដ៏រឹងមាំ និង ពោរពេញដោយសមត្ថភាព។

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640