សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, September 07, 2020

ព្រឹកនេះសាលារៀនមួយចំនួន ចាប់ផ្តើមបើកទ្វារបង្រៀនវិញហើយ ក្រោយបិទទ្វារ៦ខែ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ បន្ទាប់ពីបានបិទទ្វារអស់រយៈប្រមាណជា៦ខែ ព្រោះតែជំងឺកូវីដ១៩នោះ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនមួយចំនួន បានបើកទ្វារសិក្សាឡើងវិញហើយ នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

គ្រឹះស្ថានអប់រំរបស់រដ្ឋ ដែលបើកទ្វារទទួលសិស្សនៅថ្ងៃនេះ សម្រាប់២១រាជធានី-ខេត្ត បើកទ្វារសម្រាប់តែថ្នាក់ទី៩ និងថ្នាក់ទី១២។ រីឯទីរួមខេត្ត៤ផ្សេងទៀត ដែលមានហានិភ័យឆ្លងជំងឺកូវីដ១៩ទាប គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី អនុញ្ញាតឱ្យបើកទ្វារគ្រប់កម្រិតសិក្សាពីថ្នាក់ទី១ ដល់ទី១២។ ក្រៅពីនេះ ក្រសួងអប់រំ ក៏អនុញ្ញាតឲ្យមានការបើកសាលារៀនតាមលទ្ធភាពជាក់ស្តែងនៅតាមរាជធានី-ខេត្តមួយចំនួនទៀតផងដែរ។
ក្រៅពីគ្រឹះស្ថានសិក្សារដ្ឋ គ្រឹះស្ថានសិក្សាឯកជនចំនួន ៣០០កន្លែង ពីកម្រិតមត្តេយ្យ ដល់ឧត្តមសិក្សា ក៏នឹងបើកទ្វារសាលាឡើងវិញផងដែរ បន្ទាប់ពីក្រសួងអប់រំចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងសាលាអំពីការអនុវត្តវិធានការសុវត្ថិភាព។
ការចាប់ផ្តើមបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានសភាពធូរស្រាលដោយអ្នកឆ្លងបានព្យាបាលជាសះស្បើយជិតអស់ ហើយមិនមានអ្នកឆ្លងថ្មី។ បើទោះបីជាយ៉ាងនេះក្តី ការបើកសាលារៀនឡើងវិញ ក៏នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ការឆ្លង ឬចម្លងជំងឺកូវីដ១៩នេះនៅក្នុងថ្នាក់រៀន។
ក្រសួងអប់រំបានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានអនាម័យ និងគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ។ នៅមុនបើកទ្វារសាលារៀននេះ នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ក៏បានធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀនផងដែរ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង អប់រំ យុវជន និងកីឡាកាល ក្នុងសេចក្តីណែនាំកន្លងទៅ បានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវអនុវត្ដតាមគោលការណ៍ប្រតិបត្ដិស្ដង់ដា (SOP)។ ជាពិសេសពង្រឹងការអនុវត្ដវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ឬអាចអនុវត្ដលើសពីស្ដង់ដាដែលបានកំណត់នេះ។
តាមការណែនាំរបស់ក្រសួងអប់រំ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩ នេះ ក្រសួងបានកំណត់ឱ្យរៀបចំចំនួនអ្នកសិក្សា ២០ ទៅ ២៥នាក់ ក្នុងបន្ទប់រៀន (តុ កៅអីសិស្ស និងតុគ្រូ) រៀបចំវេនសិក្សា ដើម្បីធានាគម្លាតសុវត្ថិភាពក្នុងបរិវេណគ្រឹះស្ថានសិក្សា សីតុណ្ហភាពក្នុងបន្ទប់រៀនមិនត្រូវទាបជាង ២៤អង្សារសេ និងមានខ្យល់ និងពន្លឺគ្រប់គ្រាន់។
រាល់សកម្មភាពប្រមូលផ្ដុំ មិនលើសពី ៥០នាក់, អនុវត្តការវាស់កម្ដៅសីតុណ្ហភាពអ្នកសិក្សាគ្រូបង្រៀន និងបុគ្គលិក (មិនអនុញ្ញាតឱ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សាករណីកម្តៅលើសពី ៣៧.៥ អង្សារសេ), អនុវត្តការពាក់ម៉ាស់ ឬរបាំងមុខ ចំពោះអ្នកសិក្សា គ្រូបង្រៀន និងបុគ្គលិក ក្នុងបរិវេណគ្រឹះស្ថាន សិក្សា, រៀបចំបន្ទប់សុខភាព និងសម្ភារសង្គ្រោះបឋម រៀបចំកន្លែងលាងដៃ ទឹកអាល់កុល ជែលលាងដៃ។
រៀបចំបន្ទប់ទឹក បន្ទប់អនាម័យ សមស្របតាមចំនួនសិស្ស, រៀបចំទីធ្លា និងទ្វារចេញ ចូល ដែលមិនមានការកកស្ទះ, មិនមានការលក់ដូរនំចំណី ឬអាហារដ្ឋានក្នុងបរិវេណគ្រឹះស្ថានសិក្សា, មិនមានដំណើរការសេវាដឹកជញ្ជូនអ្នកសិក្សា, មិនត្រូវមានការលេងកីឡា ដែលនាំឱ្យមានការប៉ះទង្គិចគ្នា, មិនមានសកម្មភាពកម្សាន្ត ឬការប្រគំតន្ត្រី។
អ្នកសិក្សា បុគ្គលិក ឬសមាជិកគ្រួសារជាជនជាតិបរទេស ដែលបានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២ខែចុងក្រោយ ចាំបាច់តម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ មុននឹងអនុញ្ញាតឱ្យចូលរៀន និងបំពេញការងារក្នុងគ្រឹះស្ថានសិក្សា។
សូមរំលឹកថា ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចផ្អាកដំណើរការសាលារៀនទាំងអស់នៅកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងពេលបិទសាលារៀនកន្លងមកនេះ ក្រសួងអប់រំបានដាក់ចេញនូវយន្តការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអនឡាញជាច្រើនទម្រង់សម្រាប់សិស្ស-និស្សិត៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640